អំពីយើងខ្ញុំ

សាររបស់ប្រធាននាយកប្រតិបត្តិ

ខ្ញុំមានកិត្តិយស ហើយមានមោទកភាពក្នុងការដំណើរការធនាគារ ព្រីនស៍ ម.ក ដោយឈរលើចក្ខុវិស័យរបស់ធនាគារ ជាគ្រឹះស្ថានធនាគារមួយដែលអាចជឿទុកចិត្តបាន ដែលលើកកម្ពស់សហគ្រាសខ្នាតតូចនិងមធ្យមតាមរយៈការផ្តល់សេវាធនាគារប្រកបដោយវិជ្ជាជីវៈ។

ការងើបឡើងនៃសកលភាវូបនីយកម្មក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបាននាំឱ្យមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់លើគ្រប់វិស័យទាំងអស់។ កម្ពុជាបានមើលឃើញកំណើនទំនាក់ទំនងពាណិជ្ជកម្មយ៉ាងខ្លាំង ហើយអាចទទួលបានកំណើនខ្ពស់នៃវិស័យទេសចរណ៍អន្តរជាតិក្រោមការគ្រប់គ្រងរបស់លោកឯកឧត្តម ជា ចាន់តូ (អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា) ។ កត្តាទាំងនេះបានធ្វើឲ្យស្ថាប័នធនាគារទាំងអស់ដើរតួនាទីយ៉ាងសកម្មនិងមានប្រសិទ្ធភាពក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គមរបស់ប្រទេសកម្ពុជាស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សេដ្ឋកិច្ចទីផ្សារសេរីក្នុងប្រទេស តំបន់និងអន្តរជាតិ។

ដូច្នេះការពង្រីកសេវាកម្មធនាគារ គឺជាឱកាសមួយដើម្បីផ្តល់ជូនគ្រួសារនិងសហគ្រាស ដើម្បីទទួលបានដើមទុនហិរញ្ញវត្ថុព្រមទាំងទាក់ទាញវិនិយោគិនបរទេសមកកាន់ប្រទេសកម្ពុជា។ ការវិនិយោគបែបនេះរួមចំណែកដល់ការបង្កើនសេដ្ឋកិច្ចជាតិនិងផលិតផលក្នុងស្រុកសរុបរបស់ប្រជាជនកម្ពុជា។

លោក ហ៊ន់ សុរចនា

ប្រធាននាយកប្រតិបត្តិនៃ ធនាគារ ព្រីនស៍ ម.ក