សេវាធនាគារបុគ្គល

គណនីចរន្ត

គ្រប់គ្រងការចំណាយរបស់លោកអ្នកកាន់តែងាយស្រួល

គណនីចរន្ដ ត្រូវបានរចនាឡើងដើម្បីជួយដល់អតិថិជនក្នុងការគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ និងអាចទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ការដក និងដាក់ប្រាក់បានគ្រប់ពេលដែលមានតម្រូវការ ការប្រើប្រាស់ប័ណ្ណអេធីអឹម និងពិនិត្យសកម្មភាពគណនីរបស់អ្នកតាមរយៈសេវាធនាគារតាមទូរសព្ទដៃ។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

  • គណនីចរន្ដ ផ្តល់ជូនពីររូបិយប័ណ្ណ ប្រាក់រៀល ឬដុល្លារអាមេរិក
  • ប្រាក់បញ្ញើដំបូងតិចបំផុត 200,000 រៀល ឬ 50 ដុល្លារអាមេរិក
  • សមតុល្យតម្កល់ក្នុងគណនីយ៉ាងតិច 40,000 រៀល ឬ 10 ដុល្លារអាមេរិក
  • ទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ 1.75% ក្នុងមួយឆ្នាំ 
  • ទទួលបានសៀវភៅមូលប្បទានប័ត្រ (មិនតម្រូវចាំបាច់)
  • ផ្តល់ជូនមិនគិតថ្លៃ៖ របាយការណ៍ប្រចាំខែ និងការកំណត់កាលវិភាគនៃការផ្ទេរប្រាក់

អត្រាការប្រាក់

 អត្រាការប្រាក់គោលអត្រាការប្រាក់ពិសេស
អត្រាការប្រាក់ក្នុងមួយឆ្នាំ (ប្រាក់ដុល្លា)1.00%1.50%
អត្រាការប្រាក់ក្នុងមួយឆ្នាំ (ប្រាក់រៀល)1.25%1.75%

*អត្រាការប្រាក់ពិសេ៖ សមតុល្យចុងគ្រាក្នុងមួយថ្ងៃនេះមានយ៉ាងតិច 50 ដុល្លាអាមេរិកច្រើនជាងថ្ងៃម្សិលមិញ

សម្គាល់

  • ពន្ធកាត់ទុកលើការប្រាក់ 4%សម្រាប់និវាសជន និង 14%សម្រាប់អនិវាសជន
  • អត្រាការប្រាក់អាចមានការកែប្រែពីរយៈពេលមួយទៅរយៈពេលមួយ  ដោយមិនចាំបាច់មានការជូនដំណឹងជាមុន

លក្ខខណ្ឌចាំបាច់ និងឯកសារតម្រូវឲ្យមាន

  • អាយុយ៉ាងតិច 18ឆ្នាំឡើងទៅ
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
  • ឬឯកសារចំនួន 2ក្នុងចំណោមបណ្តាឯកសារដូចជា៖ ប័ណ្ណបើកបរ សៀវភៅគ្រួសារ  សៀវភៅស្នាក់នៅ សំបុត្រកំណើត លិខិតសម្គាល់ព្រះសង្ឃ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ប័ណ្ណសម្គាល់ខ្លួនបុគ្គលិក ឬប័ណ្ណសម្គាល់ខ្លួនសិស្ស-និស្សិត (ក្នុងចំណោមឯកសារទាំងពីរ ឯកសារមួយត្រូវតែមានរូបថត)

របៀបដាក់ពាក្យ

សូមចូលទៅកាន់សាខាធនាគារព្រីនស៍ ដែលនៅជិតលោកអ្នកបំផុត ដើម្បីស្វែងយល់បន្ថែម។

ទីតាំងសាខា