សេវាធនាគារអាជីវកម្ម

កម្ចីអាជីវកម្មពិសេសសម្រាប់ស្ត្រី

តើអ្នកកំពុងប្រឹងប្រែង ដើម្បីសម្រេចគោលដៅអាជីវកម្មរបស់អ្នក ហើយត្រូវការថវិកាបន្ថែមមែនទេ?

ឥណទានអាជីវកម្មរបស់យើងត្រូវបានរៀបចំឡើងដោយពិសេស ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់សហគ្រិនស្ត្រីទាំងអស់។ ឥឡូវនេះអ្នកអាចទទួលបានឥណទានរហូតដល់ 250,000 ដុល្លារអាមេរិកដោយមិនតម្រូវឱ្យមានទ្រព្យធានា។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

  • ទំហំឥណទាន៖ អតិបរមារហូតដល់ 250,000 ដុល្លារអាមេរិក ឬសមមូលនឹងប្រាក់រៀល
  • ទ្រព្យធានា៖ មិនតម្រូវឱ្យមាន
  • រយៈពេលឥណទាន៖ រហូតដល់ 10ឆ្នាំ
  • អត្រាការប្រាក់ពិសេស
  • ថ្លៃសេវាធានា៖ 1% ក្នុងមួយឆ្នាំ
  • ថ្លៃសេវាផ្សេងទៀត៖ តាមជាក់ស្តែង

គោលបំណងឥណទាន

  • ដើមទុនអាជីវកម្ម / ការពង្រីកអាជីវកម្ម

លក្ខខណ្ឌចាំបាច់ និងឯកសារតម្រូវឲ្យមាន

  1. ម្ចាស់អាជីវកម្មជាជនជាតិខ្មែរ (ភាគហ៊ុនលើសពី ៥០% កាន់កាប់ដោយក្រុមហ៊ុនខ្មែរ ឬជនជាតិខ្មែរ)
  2. អ្នកខ្ចី និងអ្នកខ្ចីរួមម្នាក់ៗមិនត្រូវមានអាយុលើសពី៧០ឆ្នាំឡើយ គិតត្រឹមកាលបរិច្ឆេទនៃកាលកំណត់
  3. សហគ្រាសធុនតូច តូច និងមធ្យម (MSMEs) ដែលគ្រប់គ្រងដោយស្ត្រី ដូចដែលបានកំណត់ក្នុងឧបសម្ព័ន្ធ G (និយមន័យនៃសហគ្រាសធុនតូច និងមធ្យម និងធំ) ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យខាងក្រោមយ៉ាងតិច២៖ 
    - ស្ត្រីជាម្ចាស់ភាគហ៊ុនភាគច្រើន
    - អ្នកគ្រប់គ្រង ឬអ្នកធ្វើការសម្រេចចិត្តគឺជាស្ត្រី
    - ស្ត្រីតំណាងឱ្យក្រុមហ៊ុនលើការចុះបញ្ជីអាជីវកម្មស្របច្បាប់ណាមួយ
    - បុគ្គលិកភាគច្រើនជាស្ត្រី

របៀបដាក់ពាក្យ

សូមចូលទៅកាន់សាខាធនាគារព្រីនស៍ ដែលនៅជិតលោកអ្នកបំផុត ដើម្បីស្វែងយល់បន្ថែម។

ទីតាំងសាខា

ម៉ាស៊ីនគណនាប្រាក់កម្ចី

បើកម៉ាស៊ីនគណនាប្រាក់កម្ចី