សេវាធនាគារបុគ្គល

គណនី​ ព្រីនស៍ឃីដ

សន្សំពីថ្ងៃនេះ ដើម្បីថ្ងៃស្អែកសម្រាប់បុត្រធីតាលោកអ្នក

ក្នុងនាមជាអាណាព្យាបាលម្នាក់ មេរៀនដ៏មានតម្លៃបំផុតដែលអាចចែកចាយទៅកាន់បុត្រធីតារបស់លោកអ្នក  គឺពីរបៀបរៀបចំផែនការថវិកា។ គណនី ព្រីនស៍ឃីដ ជួយកុមារឲ្យទទួលបានភាពជោគជ័យ ជាមួយអត្រាការប្រាក់ដែលកើនឡើងតំណាលជាមួយការលូតលាស់របស់ពួកគេ។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

  • គណនីសន្សំមានពីរប្រភេទ ដុល្លារអាមេរិក ឬប្រាក់រៀល
  • បន្ថែមអត្រាការប្រាក់ 0.25%ក្នុងមួយឆ្នាំ ប្រសិនបើគណនីសន្សំជាប្រភេទប្រាក់រៀល
  • ប្រាក់បញ្ញើគណនីដំបូង 10ដុល្លារ ឬ 40,000 រៀល
  • សមតុល្យតម្កល់ក្នុងគណនី  1 ដុល្លារ ឬ 4,000 រៀល 

អត្រាការប្រាក់ប្រចាំឆ្នាំ

 អត្រាការប្រាក់ក្នុងមួយឆ្នាំ (ប្រាក់ដុល្លារ)អត្រាការប្រាក់ក្នុងមួយឆ្នាំ (ប្រាក់រៀល)
ឆ្នាំទី12.00%2.25%
ឆ្នាំទី22.25%2.50%
ឆ្នាំទី32.50%2.75%
ឆ្នាំទី42.75%3.00%
ចាប់ពីឆ្នាំទី53.00%3.25%

សម្គាល់

  • ពន្ធកាត់ទុកលើការប្រាក់ 4%សម្រាប់និវាសជន និង 14%សម្រាប់អនិវាសជន
  • អត្រាការប្រាក់អាចមានការកែប្រែពីរយៈពេលមួយទៅរយៈពេលមួយ  ដោយមិនចាំបាច់មានការជូនដំណឹងជាមុន

លក្ខខណ្ឌចាំបាច់ និងឯកសារតម្រូវឲ្យមាន

  • អាយុក្រោម 18ឆ្នាំ និងមានអាណាព្យាបាលម្នាក់ជាអ្នកបើកគណនីជូន
  • សម្រាប់ម្ចាស់គណនី: លិខិតឆ្លងដែន សៀវភៅគ្រួសារ  សៀវភៅស្នាក់នៅ សំបុត្រកំណើត ឬប័ណ្ណសម្គាល់ខ្លួនសិស្ស-និស្សិត  
  • សម្រាប់អាណាព្យាបាល: អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន 
  • ឬឯកសារចំនួន 2ក្នុងចំណោមបណ្តាឯកសារដូចជា៖ ប័ណ្ណបើកបរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ឬប័ណ្ណសម្គាល់បុគ្គលិក (ក្នុងចំណោមឯកសារទាំងពីរ ឯកសារមួយត្រូវតែមានរូបថត។)