សេវាធនាគារអាជីវកម្ម

គណនីបញ្ញើមានកាលកំណត់សម្រាប់អាជីវកម្ម

ដាក់ប្រាក់លើសពីតម្រូវការរបស់លោកអ្នកឲ្យមានប្រតិបត្តិការ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ និងបន្តកើនឡើងជាលំដាប់

លោកអ្នកអាចបើកគណនីមានកាលកំណត់ ជាលក្ខណៈអាជីវកម្ម ដោយគណនីរបស់យើងផ្តល់ជូនអត្រាការប្រាក់អតិបរមាជូនដល់លោកអ្នក។ រយៈពេលបញ្ញើកាន់តែយូរ ការផ្តល់ជូនកាន់តែច្រើន ។ លើសពីនេះ ការដកប្រាក់មុនកាលកំណត់មានភាពបត់បែនខ្ពស់ ដែលសម្របតាមតម្រូវការរបស់លោកអ្នក។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

  • គណនីសន្សំមានពីរប្រភេទ ដុល្លារអាមេរិក ឬប្រាក់រៀល
  • អតិថិជនអាចផ្លាស់ប្តូររវាងគណនីរបស់ធនាគារ ព្រីនស៍
  • ផ្តល់ជូនអត្រាការប្រាក់ខ្ពស់ និងបូកបន្ថែម 0.25%ក្នុងមួយឆ្នាំ ប្រសិនបើគណនីសន្សំជាប្រភេទប្រាក់រៀល
  • ការដកប្រាក់ដែលអាចទទួលបានអត្រាការប្រាក់ពេញ នឹងត្រូវផ្តល់ជូននៅពេលដល់កាលកំណត់
  • មានភាពបត់បែនក្នុងការបន្ថែមប្រាក់បញ្ញើ ដើម្បីទទួលបានការប្រាក់កាន់តែច្រើន
  • ទទួលបានការប្រាក់ពេលដល់កាលកំណត់
  • បញ្ញើមានកាលកំណត់បើកគណនីដំបូង 10,000ដុល្លារ ឬ 40,000,000 រៀល

អត្រាការប្រាក់ប្រចាំឆ្នាំ

1.1 ទទួលការប្រាក់ប្រចាំខែ:
រយៈពេលបញ្ញើអត្រាការប្រាក់ក្នុងមួយឆ្នាំ
ដុល្លារអាមេរិកប្រាក់រៀល
3 ខែ2.50%2.75%
6 ខែ3.00%3.25%
9 ខែ3.75%4.00%
12 ខែ4.75%5.00%
24 ខែ5.00%5.25%
3 ឆ្នាំ5.25%5.50%
4 ឆ្នាំ5.50%5.75%
5 ឆ្នាំ5.75%6.00%
1.2 ទទួលការប្រាក់នៅចុងគ្រា:
រយៈពេលបញ្ញើអត្រាការប្រាក់ក្នុងមួយឆ្នាំ
ដុល្លារអាមេរិកប្រាក់រៀល
1 ខែ2.00%2.25%
3 ខែ2.75%3.00%
6 ខែ3.25%3.50%
9 ខែ4.00%4.25%
12 ខែ5.00%5.25%
2 ឆ្នាំ5.25%5.50%
3 ឆ្នាំ5.50%5.75%
4 ឆ្នាំ5.75%6.00%
5 ឆ្នាំ6.00%6.25%

សម្គាល់
 

  • ពន្ធកាត់ទុកលើការប្រាក់ 6%សម្រាប់និវាសជន និង 14%សម្រាប់អនិវាសជន
  • អនុញ្ញាតក្នុងការបន្ថែមប្រាក់បញ្ញើ
  • ការដកប្រាក់មុនពាក់កណ្តាលនៃកាលកំណត់ នឹងទទួលបានអត្រាការប្រាក់ផ្អែកលើគណនីសន្សំ ឬគណនីចរន្ដដែលមានអត្រាការប្រាក់ទាបជាង
  • ការដកប្រាក់ក្រោយពាក់កណ្តាលនៃកាលកំណត់ នឹងទទួលបានអត្រាការប្រាក់ពាក់កណ្តាលនៃអត្រាដែលបានព្រមព្រៀង
  • អត្រាការប្រាក់អាចមានការកែប្រែពីរយៈពេលមួយទៅរយៈពេលមួយ ដោយមិនចាំបាច់មានការជូនដំណឹងជាមុន

សូមចុចទីនេះ ដើម្បីអានបញ្ញត្តិ និងលក្ខខណ្ឌជាក់លាក់សម្រាប់គណនីបញ្ញើមានកាលកំណត់។

លក្ខខណ្ឌចាំបាច់ និងឯកសារតម្រូវឲ្យមាន

  • លិខិតបញ្ជាក់អត្តសញ្ញាណហត្ថលេខី និងក្រុមប្រឹក្សាភិបាល
  • អត្តសញ្ណាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនរបស់ប្រធានក្រុមហ៊ុន ឬភាគទុនិក
  • វិញ្ញាបនបត្រចុះបញ្ជីពីក្រសួងពាណិជ្ជកម្ម
  • អនុស្សរណៈ និងលក្ខន្តិកៈសាជីវកម្មក្រោយបំផុត
  • លិខិតអនុញ្ញាតចេញពីក្រសួងពាណិជ្ជកម្ម
  • ប្រតិវេទន៍ប្រចាំឆ្នាំ
  • ច្បាប់ដើមនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងភាគទុនិក
  • ឯកសារក្រុមហ៊ុនផ្សេងៗ(ប្រសិនបើមាន)