សេវាធនាគារអាជីវកម្ម

គណនីអាជីវកម្មផ្លឹស

គ្រប់គ្រងប្រាក់អាជីវកម្មរបស់អ្នកប្រកបដោយប្រសិទ្ធភាព ជាមួយនឹងដំណោះស្រាយលំហូរសាច់ប្រាក់ល្អបំផុត

នៅធនាគារ ព្រីនស៍ យើងយល់ច្បាស់ពីតម្រូវការរបស់អ្នកសម្រាប់ភាពបត់លើការធ្វើប្រតិបត្តិការ។ នេះហើយជាមូលហេតុដែលយើងផ្តល់ជូននូវផលិតផល គណនីអាជីវកម្មផ្លឹស ដែលជាដំណោះស្រាយ ផ្តល់នូវអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែងខ្ពស់​ និងត្រូវបានគណនាជារៀងរាល់ថ្ងៃ។ នេះធានាបាននូវការផ្តល់ជូនអត្រាការប្រាក់ដែលស្របតាមតម្រូវការ និងស្ថានភាពអាជីវកម្មរបស់អ្នក ដោយអ្នកមិនចាំបាច់ចំណាយពេល និងកម្លាំងច្រើននោះឡើយ។ ដូច្នេះ អ្នក​អាច​ប្រាកដថា ​អ្នក​បានធ្វើការសម្រេចចិត្តដ៏​ត្រឹមត្រូវ​សម្រាប់​អាជីវកម្ម​របស់​អ្នក​ ​ជាមួយយធនាគារ ព្រីនស៍។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

  • រូបិយប័ណ្ណ៖ ប្រាក់រៀល ឬ ដុល្លារ
  • ការដាក់ប្រាក់ដំបូងគឺ 20,000,000 រៀល ឬ 5,000 ដុល្លារអាមេរិក
  • មិនតម្រូវឱ្យមានសមតុល្យអប្បបរមា
  • ថ្លៃសេវាថែទាំគណនី 40,000 រៀល ឬ 10 ដុល្លារអាមេរិក ប្រសិនបើសមតុល្យចុងប្រចាំថ្ងៃមានចំនួនក្រោម 4,000,000 រៀល ឬ 1,000 ដុល្លារអាមេរិក
  • ផ្ទេរប្រាក់ជាកញ្ចប់ ដោយឥតគិតថ្លៃតាមរយៈគេហទំព័រ SME (សម្រាប់តែគណនីធនាគារព្រីនស៍ប៉ុណ្ណោះ)
  • ចុះឈ្មោះដោយឥតគិតថ្លៃសម្រាប់កម្មវិធីPRINCE MobileBiz

អត្រាការប្រាក់ប្រចាំឆ្នាំ

សមតុល្យជាមធ្យមប្រចាំខែ ជាដុល្លារអាមេរិកអត្រាការប្រាក់ក្នុងមួយឆ្នាំ
>= 5,000 ដល់ 30,0001%
> 30,000 ដល់100,0001.5%
> 100,0002%
សមតុល្យជាមធ្យមប្រចាំខែ ជាប្រាក់រៀលអត្រាការប្រាក់ក្នុងមួយឆ្នាំ
>= 20,000,000 ដល់ 120,000,0001.25%
> 120,000,000 ដល់ 400,000,0001.75%
> 400,000,0002.25%

សម្គាល់

  • ពន្ធកាត់ទុកលើការប្រាក់ 4%សម្រាប់និវាសជន
  • អត្រាការប្រាក់អាចមានការកែប្រែពីរយៈពេលមួយទៅរយៈពេលមួយ  ដោយមិនចាំបាច់មានការជូនដំណឹងជាមុន

លក្ខខណ្ឌចាំបាច់ និងឯកសារតម្រូវឲ្យមាន

  • សម្រាប់និតិបុគ្គលអាជីវកម្ម ឬរូបវន្តបុគ្គលអាជីវកម្ម (និវេសនជន ឬអនិវេសនជន)
  • លិខិតបញ្ជាក់អត្តសញ្ញាណហត្ថលេខី និងក្រុមប្រឹក្សាភិបាល
  • អត្តសញ្ណាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនរបស់ប្រធានក្រុមហ៊ុន ឬភាគទុនិក
  • វិញ្ញាបនបត្រចុះបញ្ជីពីក្រសួងពាណិជ្ជកម្ម
  • អនុស្សរណៈ និងលក្ខន្តិកៈសាជីវកម្មក្រោយបំផុត
  • លិខិតអនុញ្ញាតចេញពីក្រសួងពាណិជ្ជកម្ម
  • ប្រតិវេទន៍ប្រចាំឆ្នាំ
  • ច្បាប់ដើមនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងភាគទុនិក
  • ឯកសារក្រុមហ៊ុនផ្សេងៗ(ប្រសិនបើមាន)