សេវាធនាគារបុគ្គល

ប័ណ្ណទូទាត់

ប័ណ្ឌដែលស័ក្តសមទៅនឹងគ្រប់របៀបរស់នៅរបស់អ្នក ងាយស្រួល និងមានសុវត្ថិភាព

ប័ណ្ណឥណទានម៉ាស្ទ័រកាត

ប័ណ្ណឥណទាន ម៉ាស្ទ័រកាត ធនាគារ ព្រីនស៍ គឺជាច្រកទូទាត់សុវត្ថិភាព ដែលត្រូវបានរចនាឡើងជាមួយនឹងស្រទាប់សុវត្ថិភាពដែលមានកម្រិតខ្ពស់។ អតិថិជនអាចរីករាយនឹងការទូទាត់កាន់តែមានភាពងាយស្រួលទាំងក្នុងនិងក្រៅប្រទេស។ ស្វែងរកប័ណ្ណដែលស័ក្តិសមបំផុតទៅនឹងរបៀបរស់នៅរបស់អ្នក ដោយជ្រើសរើសតាមប្រភេទកាតខាងក្រោម៖

ប័ណ្ណឥណទានម៉ាស្ទ័រកាត Standard
ប័ណ្ណឥណទានម៉ាស្ទ័រកាត Platinum

ប័ណ្ណឥណពន្ធម៉ាស្ទ័រកាត

ប័ណ្ណឥណពន្ធ ឥណពន្ធ របស់ធនាគារ ព្រីនស៍ ត្រូវបានទទួលស្គាល់នៅតាមម៉ាស៊ីនអេធីអឹម ម៉ាស៊ីនឆូតកាត និងគេហទំព័រ E-commerce ទូទាំងពិភពលោក។ ទូទាត់លើការទិញ ដោយកាត់សាច់ប្រាក់ផ្ទាល់ពីគណនីរបស់អ្នក ដូច្នេះមិនចាំបាច់យកកាន់នូវសាច់ប្រាក់ ឬធ្វើការទូទាត់ប្រចាំខែនោះទេ។ អតិថិជនអាចជ្រើសរើសប្រភេទកាតខាងក្រោម៖

ប័ណ្ណឥណពន្ធម៉ាស្ទ័រកាត Standard
ប័ណ្ណឥណពន្ធម៉ាស្ទ័រកាត Platinum

ប័ណ្ណឥណទានវីសា

ប័ណ្ណឥណទានវីសា របស់ធនាគារ ព្រីនស៍ ផ្តល់ឱ្យអ្នកនូវសេរីភាពក្នុងការទិញ និងរីករាយជាមួយបទពិសោធន៍កាន់តែពិសេសក្នុង និងក្រៅប្រទេស ថែមទាំងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីជម្រើសការទូទាត់ប្រាក់ដែលអាចបត់បែនបាន។ អតិថិជនអាចជ្រើសរើសប័ណ្ណដែលសក្តិសមដូចខាងក្រោម៖

ប័ណ្ណឥណទានវីសា Classic
ប័ណ្ណឥណទានវីសា Platinum

ប័ណ្ណឥណពន្ធវីសា

ប័ណ្ណឥណពន្ធវីសា របស់ធនាគារ ព្រីនស៍ ផ្តល់ឱ្យអតិថិជននូវការចូលទៅកាន់គណនីសន្សំរបស់ពួកគេដោយផ្ទាល់។ ប័ណ្ណឥណពន្ធ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំនួសតម្រូវការនៃការកាន់សាច់ប្រាក់ ឬសរសេរមូលប្បទានបត្រនៅពេលពួកគេធ្វើការបញ្ជាទិញណាមួយ។ ម្ចាស់ប័ណ្ណអាចចូលប្រើគណនីរបស់ពួកគេតាមរយៈកម្មវិធី PRINCE Mobile និងតាមបណ្តាញម៉ាស៊ីនអេធីអឹមដែលមាននៅទូទាំងប្រទេស។

ប័ណ្ណឥណពន្ធវីសា Classic
ប័ណ្ណឥណពន្ធ Platinum

ប័ណ្ណឥណទាន UnionPay

ប័ណ្ណឥណទាន UnionPay របស់ធនាគារ ព្រីនស៍ត្រូវបានទទួលស្គាល់ នឹងទទួលយកយ៉ាងទូលំទូលាយដោយពាណិជ្ជករជាច្រើននៅទូទាំងប្រទេសកម្ពុជា និងជុំវិញពិភពលោក ដូចជាម៉ាស៊ីនឆូតកាត (POS) និងប្រព័ន្ធទូទាត់តាមអេឡិចត្រូនិច PayPal ជាដើម។ ប្រើប័ណ្ណធនាគារ ព្រីនស៍របស់អ្នកនៅហាងលក់ទំនិញដើម្បីទទួលបាននូវភាពងាយស្រួលនៃការទូទាត់ដោយគ្មានសាច់ប្រាក់ និងរីករាយជាមួយបទពិសោធន៍ទូទាត់ប្រកបដោយសុវត្ថិភាព ក៏ដូចជាការបញ្ចុះតម្លៃដ៏សម្បូរបែបជាមួយពាណិជ្ជករដែលជាដៃគូសហការរបស់យើង។

ប័ណ្ណឥណទាន Diamond
ប័ណ្ណឥណទាន UnionPay Classic

ប័ណ្ណឥណពន្ធ UnionPay Classic

ប័ណ្ណឥណពន្ធ UnionPay របស់ធនាគារ ព្រីនស៍ ត្រូវបានទទួលស្គាល់ និងអាចធ្វើការទូទាត់នៅតាមម៉ាស៊ីន ATM ម៉ាស៊ីនឆូតកាតនៅតាមហាងទំនិញ និង អនឡាញ ជុំវិញពិភពលោក។ ធ្វើការទូទាត់កាត់ប្រាក់ដោយផ្ទាល់ពីគណនីរបស់លោកអ្នក រាល់ពេលបញ្ជាទិញ ដូច្នេះលោកអ្នកមិនចាំបាច់កាន់សាច់ប្រាក់ ឬធ្វើការទូទាត់ប្រចាំខែនោះទេ។

ប័ណ្ណឥណពន្ធ UnionPay Classic