សេវាធនាគារបុគ្គល

គណនីបញ្ញើមានកាលកំណត់បុគ្គល

ដាក់ប្រាក់លើសពីតម្រូវការរបស់លោកអ្នកឲ្យមានប្រតិបត្តិការ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ និងបន្តកើនឡើងជាលំដាប់

លោកអ្នកអាចបើកគណនីមានកាលកំណត់ ជាលក្ខណៈបុគ្គល ដោយគណនីរបស់យើងផ្តល់ជូនអត្រាការប្រាក់អតិបរមាជូនដល់់លោកអ្នក។ រយៈពេលបញ្ញើកាន់តែយូរ ការផ្តល់ជូនកាន់តែច្រើន ។ លើសពីនេះ ការដកប្រាក់មុនកាលកំណត់មានភាពបត់បែនខ្ពស់ ដែលសម្របតាមតម្រូវការរបស់លោកអ្នក។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

  • គណនីសន្សំមានពីរប្រភេទ ដុល្លារអាមេរិក ឬប្រាក់រៀល
  • អតិថិជនអាចផ្លាស់ប្តូររវាងគណនីរបស់ធនាគារព្រីនស៍
  • ផ្តល់ជូនអត្រាការប្រាក់ខ្ពស់ និងបូកបន្ថែម 0.25%ក្នុងមួយឆ្នាំ ប្រសិនបើគណនីសន្សំជាប្រភេទប្រាក់រៀល
  • ការដកប្រាក់ដែលអាចទទួលបានអត្រាការប្រាក់ពេញ នឹងត្រូវផ្តល់ជូននៅពេលដល់កាលកំណត់
  • មានភាពបត់បែនក្នុងការបន្ថែមប្រាក់បញ្ញើ ដើម្បីទទួលបានការប្រាក់កាន់តែច្រើន
  • ទទួលបានការប្រាក់ពេលដល់កាលកំណត់
  • ប្រាក់បញ្ញើបើកគណនីដំបូង 1000 ដុល្លារ ឬ 4,000,000 រៀល

អត្រាការប្រាក់

1.1 ទទួលការប្រាក់ប្រចាំខែ:
រយៈពេលបញ្ញើអត្រាការប្រាក់ប្រចាំឆ្នាំ
ប្រាក់ដុល្លារអាមេរិកប្រាក់រៀល
1 ខែមិនមានមិនមាន
3 ខែ2.50%2.75%
6 ខែ3.00%3.25%
9 ខែ3.75%4.00%
1 ឆ្នាំ4.75%5.00%
2 ឆ្នាំ5.00%5.25%
3 ឆ្នាំ5.25%5.50%
4 ឆ្នាំ5.50%5.75%
5 ឆ្នាំ5.75%6.00%
1.2 ទទួលការប្រាក់នៅចុងគ្រា:
រយៈពេលបញ្ញើអត្រាការប្រាក់ប្រចាំឆ្នាំ
ប្រាក់ដុល្លារអាមេរិកប្រាក់រៀល
1 ខែ2.00%2.25%
3 ខែ2.75%3.00%
6 ខែ3.25%3.50%
9 ខែ4.00%4.25%
1 ឆ្នាំ5.00%5.25%
2 ឆ្នាំ5.25%5.50%
3 ឆ្នាំ5.50%5.75%
4 ឆ្នាំ5.75%6.00%
5 ឆ្នាំ6.00%6.25%
1.3 ទទួលបានការប្រាក់ភ្លាមៗ៖
រយៈពេលបញ្ញើអត្រាការប្រាក់ប្រចាំឆ្នាំ 
ប្រាក់ដុល្លារអាមេរិកប្រាក់រៀល
1 ខែ1.75%2.00%
3 ខែ2.50%2.75%
6 ខែ3.00%3.50%
9 ខែ3.75%4.00%
1 ឆ្នាំ4.75%5.00%
2 ឆ្នាំ5.00%5.25%
3 ឆ្នាំ5.25%5.50%
4 ឆ្នាំ5.50%5.75%
5 ឆ្នាំ5.75%6.00%

សម្រាប់គណនីដែលទទួលបានការប្រាក់ភ្លាមៗ មិនអាចធ្វើការដាក់ប្រាក់បន្ថែមបានទេ។ សម្រាប់ការបិទគណនីមុនកាលកំណត់ នឹងមានការផាកពិន័យ ហើយនឹងត្រូវកាត់ចេញពីប្រាក់ដើមមុនពេលទូទាត់ជូនអតិថិជន។

សម្គាល់

  • ពន្ធកាត់ទុកលើការប្រាក់ដែលទទួលបានគឺ 6% សម្រាប់និវាសនជននិង 14% សម្រាប់អនិវាសនជន។
  • ការប្រាក់ទទួលបានប្រចាំខែ ឬកាលកំណត់៖
  • អនុញ្ញាតឱ្យដាក់ប្រាក់បន្ថែមកំឡុងពេលកំណត់។
  • ប្រសិនបើការដកប្រាក់មុនកំណត់ត្រូវបានធ្វើឡើងមុនពាក់កណ្តាលនៃពេលកំណត់ អត្រាការប្រាក់នឹងផ្អែកលើអត្រាការប្រាក់សន្សំ ឬគណនីចរន្ត ណាមួយដែលទាបជាង។
  • ប្រសិនបើការដកប្រាក់មុនកំណត់ត្រូវបានធ្វើឡើងបន្ទាប់ពីពាក់កណ្តាលនៃពេលកំណត់ បានកន្លងផុតទៅ ការប្រាក់នឹងស្មើនឹងពាក់កណ្តាលនៃការប្រាក់ដែលបានព្រមព្រៀងដំបូង។
  • ទទួលបានការប្រាក់ជាមុន៖
  • មិនអនុញ្ញាតឱ្យដាក់ប្រាក់បន្ថែមកំឡុងពេលកំណត់។
  • ប្រសិនបើការដកប្រាក់មុនកំណត់ អត្រាការប្រាក់នឹងផ្អែកលើការសន្សំ ឬអត្រាគណនីចរន្ត ណាមួយដែលទាបជាង។
  • អត្រាការប្រាក់អាចផ្លាស់ប្តូរពីពេលមួយទៅពេលមួយ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
  • p.a. តំណាងឱ្យក្នុងមួយឆ្នាំ។

សូមចុចទីនេះ ដើម្បីអានបញ្ញត្តិ និងលក្ខខណ្ឌជាក់លាក់សម្រាប់គណនីបញ្ញើមានកាលកំណត់។