សេវាធនាគារអាទិភាព

ជាគណនីដែលលើសពីតម្រូវការធនាគាររបស់លោកអ្នក

យើងបានខិតខំជួយអតិថិជនធនាគារអាទិភាពរបស់យើងអោយកាន់តែងាយស្រួលសម្រេចបាននូវគោលដៅក្នុងជីវិត។ យើងដឹងថា លោកអ្នកបានខិតខំធ្វើការនិងរក្សាទុកនូវមូលធនរបស់អ្នកបានយ៉ាងល្អ ហើយកំពុងស្វែងរកអ្នកជំនាញដែលអាចផ្តល់ប្រឹក្សានិងណែនាំអ្នកអំពីជម្រើសនៃការគ្រប់គ្រងហិរញ្ញវត្ថុមួយដ៏ល្អបំផុត។ អតិថិជនអាចទទួលបាននូវផាសុកភាពជាមួយនឹងបរិយាកាសដែលមាននៅក្នុងបន្ទប់សម្រាកអតិថិជនអាទិភាព ព្រមទាំងការផ្តល់សេវាកម្មយ៉ាងយកចិត្តទុកដាក់ពីប្រធានទំនាក់ទំនងអតិថិជនដោយផ្ទាល់ និងការផ្តល់ជូនពិសេសផ្សេងៗទៀត ដែលផ្តល់ជូនសម្រាប់តែអ្នក ។

ការផ្តល់ជូនពិសេស

ចំណុចពិសេស៖

ក្នុងនាមជាអតិថិជនគណនីអាទិភាព លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ពិសេសដូចខាងក្រោម៖

  • បណ្តាញនៃសេវាធនាគារជាច្រើនសម្រាប់បំពេញតាមតម្រូវការហិរញ្ញវត្ថុរបស់អ្នក
  • អាចចូលប្រើប្រាស់សាលសេវាធនាគារអាទិភាព
  • ទទួលបានសេវាកម្មផ្ទាល់ខ្លួនពីប្រធានទំនាក់ទំនងអតិថិជនរបស់អ្នក
  • ទទួលបានអត្រាការប្រាក់ និងកម្រៃសេវាធនាគារពិសេស

ព័ត៌មានលម្អិតអំពីគណនី

រូបិយប័ណ្ណដុល្លារអាមេរិក /ប្រាក់រៀល 
ប្រាក់តម្កល់ដំបូង10,000 ដុល្លារអាមេរិក / 40,000,000 ប្រាក់រៀល 

អត្រាការប្រាក់

គណនីធនាគារអាទិភាពផ្តល់នូវភាពបត់បែន និងភាពងាយស្រួលក្នុងការគ្រប់គ្រង និងបង្កើនប្រាក់របស់អ្នកជាមួយនឹងអត្រាការប្រាក់ដែលមានការប្រកួតប្រជែងខ្លាំងរហូតដល់ 2.25% ក្នុងមួយឆ្នាំ

 

 

លក្ខខណ្ឌចាំបាច់ និងឯកសារតម្រូវ

  • អាយុចាប់ពី18ឆ្នាំឡើងទៅ
  • អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរដែលមានសុពលភាព
  • លិខិតឆ្លងដែន និងទិដ្ឋាការ(VISA) ដែលមានសុពលភាព សម្រាប់ជនបរទេស

អត្ថប្រយោជន៍ពិសេស

  • ទទួលបានសេវាកម្មផ្ទាល់ខ្លួនពីប្រធានទំនាក់ទំនងអតិថិជនរបស់អ្នក
  • ទទួលបានសិទិ្ធអាទិភាពក្នុងការចូលប្រើប្រាស់សាលសេវាធនាគារអាទិភាព
  • ទទួលបានសិទ្ធិប្រើប្រាស់សាលសម្រាកVIPនៅព្រលានយន្តហោះទូទាំងពិភពលោក
  • ទទួលបានការអនុម័តដោយស្វ័យប្រវត្តិលើប័ណ្ណឥណទានគ្មានទ្រព្យធានា
  • មិនគិតថ្លៃសេវាប្រចាំឆ្នាំលើប័ណ្ណផ្លាទីនីម
  • ថ្លៃសេវាពិសេសលើសេវាផ្ទេរប្រាក់ក្រៅប្រទេស
  • ទទួលបានកញ្ចប់កាដូស្វាគមន៍ នៅពេលបើកគណនី
  • ផលិតលផលពិសេស៖ គណនីទ្វេទ្រព្យ៖ ផ្តល់ជូនអត្រាសន្សំខ្ពស់ និងកញ្ចប់ធានារ៉ាប់រងសុខភាពរហូតដល់ 1.32 លានដុល្លារ។

សេវាកម្មផ្ដល់ជូនដោយឥតគិតថ្លៃ

feature icon

ប្រធានទំនាក់ទំនងអតិថិជនផ្ទាល់ខ្លួន

feature icon

សាលសេវាធនាគារអាទិភាព

feature icon

ផ្តល់ជូនសេវាផ្ទេរប្រាក់ក្នុងស្រុកដោយឥតគិតថ្លៃ នៅបញ្ជរ និង នៅលើកម្មវិធី PRINCE Mobile

feature icon

ផ្តល់ជូនថ្លៃសេវាលុបចោលការផ្ទេរប្រាក់ក្នុងស្រុកដោយឥតគិតថ្លៃ

feature icon

ផ្តល់ជូនសៀវភៅមូលប្បទានបត្រឥតគិតថ្លៃ គ្មានដែនកំណត់

feature icon

ផ្តល់ជូនប័ណ្ណអេធីអឹម CSS ថ្លៃសេវាប្រចាំឆ្នាំ និងថ្លៃសេវាទូទៅឥតគិតថ្លៃ

feature icon

ផ្តល់ជូនថ្លៃសេវាប្រចាំឆ្នាំរបស់ប័ណ្ណផ្លាទីនីម ដោយឥតគិតថ្លៃសម្រាប់ឆ្នាំទី1 (សម្រាប់ប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទានចម្បងមួយ)

feature icon

ផ្តល់ជូនវិសោធនកម្មសេវាផ្ទេរចេញតាមប្រព័ន្ធអេឡិចត្រូនិកទៅក្រៅប្រទេសដោយឥតគិតថ្លៃ

feature icon

ផ្តល់ជូនអត្រាសេវាផ្ទេរចេញទៅក្រៅប្រទេសពិសេសតាមប្រព័ន្ធអេឡិចត្រូនិកទៅក្រៅប្រទេស

feature icon

ផ្តល់ជូនសេវាផ្ទេរប្រាក់ចូលពីក្រៅប្រទេសតាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេសដោយឥតគិតថ្លៃ

feature icon

សេវាសងត្រឡប់នៃមូលប្បទានបត្រក្នុងស្រុក ដោយឥតគិតថ្លៃ

feature icon

ផ្តល់ជូនលិខិតបញ្ជាក់ពីធនាគារដោយឥតគិតថ្លៃ

feature icon

ផ្តល់ជូនរបាយការណ៍គណនីដោយឥតគិតថ្លៃ

feature icon

ផ្តល់ជូនការចេញសៀវភៅគណនីថ្មីដោយឥតគិតថ្លៃ

feature icon

ផ្តល់ជូនការចេញវិញ្ញាបនប័ត្រប្រាក់បញ្ញើមានកាលកំណត់ថ្មីដោយឥតគិតថ្លៃ

 បញ្ជាក់៖ ធនាគារ ព្រីនស៍ រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ។