សេវាធនាគារឌីជីថល

កម្មវិធី PRINCE MobileBiz

PRINCE MobileBiz គឺជាកម្មវិធីដ៏ងាយស្រួលមួយសម្រាប់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ក្នុងការទទួលប្រាក់ និងផ្ទេរប្រាក់ ទៅកាន់ដៃគូសហការផ្សេងៗទៀត។ កម្មវិធីនេះនឹងជួយឱ្យម្ចាស់អាជីវកម្មមានភាពងាយស្រួលក្នុងការដំណើរការអាជីវកម្ម ក៏ដូចជាជៀសវាងនូវការខកខាន អនុម័តណាមួយលើប្រតិបត្តិការទាំងអស់។ ហើយអ្វីដែលសំខាន់ទៀតនោះគឺ អាចជួយសម្រួលដល់ការសម្រេចចិត្តណាមួយដែលកើតឡើងជាចាំបាច់ដល់អាជីវកម្មរបស់លោកអ្នក ។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

feature icon

ផ្ទេរប្រាក់កាន់តែងាយស្រួលនៅក្នុងធនាគារ ព្រីនស៍ ឬទៅកាន់ធនាគារក្នុងស្រុកផ្សេងទៀត

feature icon

ផ្ទេរប្រាក់ក្នុងស្រុកតាមរយៈ NCS, FAST, RFT, BAKONG

feature icon

ផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈ SWIFT

feature icon

បញ្ចូលទឹកប្រាក់ទៅក្នុងគណនីបញ្ញើមានកាលកំណត់តាមរយៈ MobileBiz

feature icon

ទទួលបានសារជូនដំណឹងភ្លាមៗ សម្រាប់ប្រតិបត្តិការទាំងឡាយណាដែលបានអនុម័ត

feature icon

គ្រប់គ្រងគណនីកាន់តែមានប្រសិទ្ធិភាព លើគ្រប់សកម្មភាពធនាគាររបស់អ្នក

feature icon

ងាយស្រួលក្នុងការពិនិត្យ និងអនុម័តរបាយការណ៍ជាច្រើនក្នុងពេលតែមួយ

feature icon

ពិនិត្យគណនីរបស់ក្រុមហ៊ុន និងរបាយការណ៍ធនាគារបានភ្លាមៗ

feature icon

ទូទាត់ប្រាក់បៀវត្សបុគ្គលិករបស់អ្នកបានទាន់ពេលវេលា ឬកំណត់កាលវិភាគទុកជាមុន

feature icon

ស្វែងរកសាខា/អេធីអឹមបានកាន់តែងាយស្រួល

មុខងារការពិពណ៌នា
Viewer (អ្នកត្រួតពិនិត្យ)គឺជាមុខងារមូលដ្ឋានសម្រាប់(admin) ដែលអាចជា គណនេយ្យករ បុគ្គលិកផ្នែកហិរញ្ញវត្ថុ ឬបុគ្គលដែលទទួលបានការអនុញ្ញាតណាមួយ ដែលអាចចូល ប្រើប្រាស់ ក្នុងគោលបំណងដើម្បីពិនិត្យមើលប្រតិបត្តិការ ការរាយការណ៍ ការត្រួតពិនិត្យ និងសកម្មភាពទាំងឡាយណាដែលពាក់ព័ន្ធលើផ្នែកត្រួតពិនិត្យនេះតែប៉ុណ្ណោះ។
Maker (អ្នកធ្វើប្រតិបត្តិការ)គឺជាបុគ្គលសំខាន់ក្នុងការធ្វើប្រតិបត្តិការ សម្រាប់អាជីវកម្មទាំងមូល។ អ្នកប្រើប្រាស់ប្រភេទនេះមិនអាចបញ្ចប់ប្រតិបត្តិការតែម្នាក់ឯងដោយគ្មានការផ្ទៀងផ្ទាត់ ឬទទួលបានការអនុម័តណាមួយឡើយ។
Verifier (អ្នកផ្ទៀងផ្ទាត់)គឺជាបុគ្គលពិសេសទី ២ ដែលអាចធានាបានថារាល់ប្រតិបត្តិការតិច ឬច្រើន មានភាពត្រឹមត្រូវ--បុគ្គលនេះ អាចចូលទៅកាន់ដំណើរការនៃការផ្ទៀងផ្ទាត់ ហើយធ្វើការបញ្ជាក់លើប្រតិបត្តិការទាំងនោះ។ អ្នកផ្ទៀងផ្ទាត់ក្នុងដំណាក់កាលនេះអាចជា គណនេយ្យករ/ហិរញ្ញវត្ថុ ។
Authorizer (អ្នកអនុម័ត)គឺជាបុគ្គលចុងក្រោយ ដែលអាចធ្វើការអនុម័តលើរាល់ប្រតិបត្តិការទាំងឡាយណា ដែលអ្នកធ្វើប្រតិបត្តិការ និងអ្នកផ្ទៀងផ្ទាត់បានបញ្ចប់ដំណើរការ/ភារកិច្ចរបស់ពួកគេបានរួចរាល់។អ្នកប្រើប្រាស់ប្រភេទនេះអាចជាក្រុមអ្នកគ្រប់គ្រង។ 
Master (អ្នកគ្រប់គ្រងទាំងមូល)គឺជាមុខងារពេញលេញមួយរបស់ PRINCE MobileBiz ។ អ្នកប្រើប្រាស់ អាចអនុវត្តមុខងារគ្រប់ប្រភេទដូចជា ធ្វើប្រតិបត្តិការ ផ្ទៀងផ្ទាត់ និងអនុម័ត លើរាល់ប្រតិបត្តិការដោយខ្លួនឯង។ អ្នកប្រើប្រាស់ប្រភេទនេះ អាចជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ឬម្ចាស់អាជីវកម្ម។

របៀបចុះឈ្មោះ

របៀបទី 1:បើកគណនីអាជីវកម្ម (គណនីមូលប្បទានបត្រអាជីវកម្ម គណនីអាជីវកម្មផ្លឹស គណនីសម្រាប់ស្ថាប័នហិរញ្ញវត្ថុ ឬ

របៀបទី 2:ទាញយកកម្មវិធី ពី Play Store/ App Store ដើម្បីធ្វើការចុះឈ្មោះ 

របៀបទី 3:អញ្ចើញមកកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់លេខ 1800-20-8888 សម្រាប់ព័ត៌មានបន្ថែម

ការរក្សាសុវត្ថិភាព

feature icon

អ្នកប្រើប្រាស់អាចមានជម្រើសក្នុងការធ្វើប្រតិបត្តិការដោយចូលទៅកាន់កម្មវិធីទូរស័ព្ទសម្រាប់ការធ្វើប្រតិបត្តិការតែមួយ ឬមួយម្តងឬចូលទៅកាន់គេហទំព័រសម្រាប់ការធ្វើប្រតិបត្តិការច្រើន ក្នុងពេលតែមួយ

feature icon

Encryption យើងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយដើម្បីធានាបានថាព័ត៌មានគណនីរបស់លោកអ្នកត្រូវបានការពារ

feature icon

Blocked Log-in បន្ទាប់ពីការវាយបញ្ចូលលេខសម្ងាត់ខុសបីដងជាប់ៗគ្នា ឈ្មោះប្រើប្រាស់ PRINCE Mobile App របស់អ្នកត្រូវបានបង្កក

feature icon

Automatic Log-out លក្ខណៈពិសេសនៃការចាកចេញដោយស្វ័យប្រវត្តិត្រូវបានអនុម័ត បន្ទាប់ពី PRINCE Mobile App របស់អ្នកគ្មានសកម្មភាព

ទាញយក PRINCE Mobile ឥឡូវនេះ

កម្មវិធី PRINCE MobileBiz មាននៅលើ App Store និង Google Play 

ឬ លោកអ្នកអាចទាញយក  APK file នៅទីនេះ

លោកអ្នកអាចចូលទៅកាន់គេហទំព័រ Mobilebiz តាមរយៈ Web Portal here