ពានរង្វាន់ និងការទទួលស្គាល់

លើភាពជាអ្នកដឹកនាំឈានមុខក្នុងអត្រាប័ណ្ណឥណពន្ធសកម្ម និងភាពជាអ្នកដឹកនាំឈានមុខលើការចំណាយក្នុងប័ណ្ណឥណទាន

ទទួលបានពី Visa Inc.

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការជម្រាបជូនថា ធនាគារ ព្រីនស៍ បានទទួលពានរង្វាន់ពីក្រុមហ៊ុន វីសា ចំនួនពីរ លើភាពជាអ្នកដឹកនាំឈានមុខក្នុងអត្រាប័ណ្ណឥណពន្ធសកម្ម និងភាពជាអ្នកដឹកនាំឈានមុខលើការចំណាយក្នុងប័ណ្ណឥណទានវីសាសកម្មមួយសម្រាប់សេវាធនាគារសម្បូរបែប ប្រចាំឆ្នាំ 2023  នេះជាឆ្នាំទីពីរហើយ ដែលយើងបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពទាំងពីរនេះពីក្រុមហ៊ុនវីសា ដែលជាក្រុមហ៊ុនទូទាត់ប្រាក់ និងបច្ចេកវិទ្យាឈានមុខគេលើសកលលោក។

យើងខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់អតិថិជនដ៏មានតម្លៃ ដែលបានគាំទ្រយើងខ្ញុំក្នុងដំណើរមួយនេះ។ បើគ្មានការជឿទុកចិត្ត និងការគាំទ្រជាបន្តបន្ទាប់ពីអតិថិជនទេ យើងក៏មិនអាចសម្រេចនិងទទួលបាននូវពានរង្វាន់សំខាន់នេះដែរ។ ធនាគារ ព្រីនស៍ បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាធនាគារដែលមានអត្ថប្រយោជន៍ និងភាពងាយស្រួល ហើយនឹងបន្តខិតខំបន្ថែមទៀតដើម្បីបំពេញតម្រូវការសេវាធនាគាររបស់លោកអ្នក។

 សម្រាប់ព័ត៌មានបន្ថែមអំពីដំណោះស្រាយឥណទានរបស់យើង សូមចូលទៅកាន់គេហទំព័ររបស់យើង www.princebank.com.kh ឬទំនាក់ទំនងមកលេខ 1800 20 8888 (ឥតគិតថ្លៃ) សម្រាប់ការប្រឹក្សាសេវាប័ណ្ណឥណទាន។