ពានរង្វាន់ និងការទទួលស្គាល់

និយោជកល្អបំផុតនៅប្រទេសកម្ពុជាឆ្នាំ 2024

ដោយវិទ្យាស្ថានម៉ាកយីហោនិយោជកប្រទេសឥណ្ឌា (Employment Branding Institute-India)

ធនាគារ ព្រីនស៍ បានឈ្នះពានរង្វាន់ “និយោជកល្អបំផុតនៅប្រទេសកម្ពុជាឆ្នាំ2024” ក្រោមប្រភេទ “ភាពច្នៃប្រឌិតក្នុងយុទ្ធសាស្ត្រធនធានមនុស្សនៅកន្លែងធ្វើការ” ដោយវិទ្យាស្ថានម៉ាកយីហោនិយោជកប្រទេសឥណ្ឌា (Employment Branding Institute-India) ។ ធនាគារ ព្រីនស៍ ត្រូវបានទទួលស្គាល់សម្រាប់យុទ្ធសាស្ត្រធនធានមនុស្សប្រកបដោយភាពច្នៃប្រឌិត ការរៀបចំបទសម្ភាសន៍ការងារឆ្នើម ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងការអនុវត្ត ការសិក្សា និងការអភិវឌ្ឍន៍ ព្រមទាំងអត្ថប្រយោជន៍របស់និយោជិត។ ធនាគារតែងតែរៀបចំការប្រជុំ និងវគ្គបណ្តុះបណ្តាលនានា ដូចជាកិច្ចប្រជុំគណៈគ្រប់គ្រង កិច្ចប្រជុំតាមសាខា កិច្ចប្រជុំតាមក្រុម និងវគ្គបណ្តុះបណ្តាលអំពីផលិតផលថ្មី ដើម្បីលើកកម្ពស់ចំណេះដឹង និងជំនាញរបស់និយោជិតរបស់ខ្លួន។

យើងនៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវសិទិ្ធ និងកម្លាំងពេញលេញដល់និយោជិតនៅកន្លែងការងារ និងស្វាគមន៍បេក្ខជនដែលមានទេពកោសល្យឱ្យចូលរួមជាមួយធនាគារ សម្រាប់ការបន្តផែនការរីកចម្រើនក្នុងអាជីពរបស់ពួកគេ។ ដើម្បីស្វែងយល់បន្ថែមអំពីធនាគារ ព្រីនស៍ ឬស្វែងរកឱកាសការងារ សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh/page-career