ទំនួលខុសត្រូវសង្គមសាជីវកម្ម

ការឧបត្ថម្ភផ្តាច់មុខដល់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា

Phnom Penh

[ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ មានសេចក្តីសោមនស្សរីករាយដែលបានចូលរួម ក្នុងកម្មវិធីសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាអាណត្តិទី២ ក្នុងនាមជាអ្នកឧបត្ថម្ភផ្តាច់មុខសម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ "Asian 6-Red Snooker Championship" ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាពេលខាងមុខ។ យើងមានក្តីរំភើបរីករាយដែលបានចូលរួមចំណែកគាំទ្រដល់កីឡាករកម្ពុជា ហើយក៏ជាការលើកទឹកចិត្តដល់ក្រុមជម្រើសជាតិយើង ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ដោយមានការគាំទ្រ និងលើកទឹកចិត្តយ៉ាងខ្លាំងបំផុត។