ទំនួលខុសត្រូវសង្គមសាជីវកម្ម

ការប្រកួតកីឡាជ្រើសរើសជើងឯកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សហការរៀបចំជាមួយសមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

[ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២] ធនាគារ ព្រីនស៍ ពិតជាមានកិត្តិយស និងសេចក្តីសោមន្សរីករាយ ដែលបានចូលរួមជាអ្នកសហការរៀបចំ ជាមួយសមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុង “ការប្រកួតកីឡាជ្រើសរើសជើងឯកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ” ទាំងមូល។ ធនាគារ ព្រីនស៍ ជឿជាក់ថា ព្រឹត្តិការណ៍នេះ គឺជាឱកាស និងវេទិកាដ៏ល្អ សម្រាប់លើកកម្ពស់សុខភាព ព្រមទាំងការកសាងមិត្តភាព និងបណ្តាញរវាងយុវជនកម្ពុជាផងដែរ។