ថ្នាក់ដឹកនាំជាន់ខ្ពស់

លោក Alex Lim Eng Keat

នាយកនៃនាយកដ្ឋានទំនាក់ទំនងសាជីវកម្ម និងទីផ្សារ

លោក Alex Lim គឺជា នាយក នាយកដ្ឋានទំនាក់ទំនងសាជីវកម្ម និងទីផ្សារ លោកគឺជាបុគ្គលដ៏មាន ជំនាញម្នាក់ផ្នែកទំនាក់ទំនងសាជីវកម្ម និងទីផ្សារដែលមានបទពិសោធន៍យ៉ាងទូលំទូលាយ និងស៊ីជម្រៅជាង ២៥ ឆ្នាំ លើគ្រប់វិស័យ និងនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។

លោកមានបទពិសោធន៍ក្នុងវិស័យធនាគារ ដែលបានចាប់ផ្តើមជាមួយធនាគារ អ អេច ប៊ី និងធនាគារហុង លីអុង ហើយក្រោយមកលោកបានផ្លាស់ប្តូរទៅកាន់វិស័យផ្សព្វផ្សាយពាណិជ្ជកម្ម និងទីផ្សារ ការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតតូចថ្មី វិស័យអភិវឌ្ឍអចលនទ្រព្យ និងវិស័យបដិសណ្ឋារកិច្ចផងដែរ។

លោក Alex Lim ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្ម (MBA) ពីសាកលវិទ្យាល័យ Bath នៃចក្រភពអង់គ្លេស និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ (BSc) ពីសាកលវិទ្យាល័យ Campbell នៃសហរដ្ឋអាមេរិក ព្រមទាំងសញ្ញាប័ត្រថ្នាក់ក្រោយឧត្តមសិក្សាផ្នែកទីផ្សារ ពីវិទ្យាស្ថានទីផ្សារ Chartered នៃចក្រភពអង់គ្លេស។