ថ្នាក់ដឹកនាំជាន់ខ្ពស់

លោក កែវ វុឌ្ឍី

នាយកប្រតិបត្តិនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

លោក កែវ វុឌ្ឍី ជានាយកប្រតិបត្តិនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ ធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍ការងារច្រើនជាង  ១៩ឆ្នាំ ក្នុងវិស័យធនាគារ ហិរញ្ញវត្ថុគណនេយ្យ និងវិស័យពាក់ព័ន្ធផ្សេងៗ។ លោកមានបទពិសោធន៍ ពាក់ព័ន្ធទៅនឹងការត្រួតពិនិត្យនូវប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យ អភិបាលកិច្ច និងការស៊ើបអង្កេតលើការកេងបន្លំ និងការប្រព្រឹត្តផ្ទុយ ពីគោលការណ៍ ផ្សេងៗរបស់គ្រឹះស្ថានហិរញ្ញវត្ថុធនាគារ។ 

លោក កែវ វុឌ្ឈី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគណនេយ្យ សវនកម្ម និងរដ្ឋបាលអាជីវកម្មហិរញ្ញវត្ថុ ទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសដូចជា ស្វីស និងចក្រភពអង់គ្លេស។ ស្របពេលបំពេញការងារពីមួយឆ្នាំទៅមួយឆ្នាំ លោកបានឆ្លៀតពេលសិក្សាស្រាវជ្រាវបន្ថែម ដោយទទួលបាននូវសញ្ញាបត្រ័ជំនាញផ្សេងៗពីស្ថាប័នអន្តរជាតិជាច្រើនទៀត។