ក្រុមប្រឹក្សាភិបាល

លោក ហ៊ន់ សុរចនា

អភិបាលមិនឯករាជ្យប្រតិបត្តិ និងប្រធាននាយកប្រតិបត្តិ

លោក ហ៊ន់ សុរចនា ជាប្រធាននាយកប្រតិបត្តិនៃ ធនាគារ ព្រីនស៍ ម.ក ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដលបច្ចុប្បន្ន ។ លោកមានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ព្រមទាំងមានយុទ្ធសាស្ត្រអនុវត្តជាក់ស្តែង ដើម្បីគ្រប់គ្រង និងដឹកនាំធនាគារព្រីនស៍ឱ្យរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងតួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងវិស័យធានារ៉ាប់រង និងធនាគារ ។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតពីអន្តរជាតិផ្នែកគ្រប់គ្រង (International Master in Management) ពីសាលា Audencia -School of Business ក្នុងទីក្រុង Nantes ប្រទេសបារាំង និងបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពុជាក្នុងឆ្នាំ២០០៣ ។