ប្រូម៉ូសិន

2ថែម1លើការស្នាក់នៅសណ្ឋាគារ Hard Rock សម្រាប់ម្ចាស់ប័ណ្ណម៉ាស្ទ័រកាតធនាគារ ព្រីនស៍

ទទួលបានការស្នាក់នៅ1យប់បន្ថែមឥតគិតថ្លៃ ក្នុងប្រទេសថៃ និងម៉ាឡេស៊ី ជាមួយប័ណ្ណម៉ាស្ទ័រកាតធនាគារ ព្រីនស៍!

រីករាយជាមួយប្រូម៉ូសិន គេង៣យប់ គិតតម្លៃត្រឹម២យប់ នៅឯសណ្ឋាគារ Hard Rock ក្នុងប្រទេសថៃ និងម៉ាឡេស៊ី នៅពេលអ្នកទូទាត់ជាមួយ ប័ណ្ណម៉ាស្ទ័រកាតធនាគារ ព្រីនស៍របស់អ្នក! ការផ្តល់ជូននេះមានសុពលភាពនៅសណ្ឋាគារ និងរមណីយដ្ឋានដូចខាង

 

លក្ខខណ្ឌ និងការអនុវត្ត៖

  • ការផ្តល់ជូននេះ មានសុពលភាពសម្រាប់តែការទូទាត់ដោយប្រើប្រាស់ ប័ណ្ណម៉ាស្ទ័រកាតធនាគារ ព្រីនស៍ (ឬ ប័ណ្ណនិម្មិត)​ តែប៉ុណ្ណោះ។
  • ការផ្តល់ជូននេះ ផុតកំណត់ត្រឹមថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2025 ឬរហូតដល់អស់ពីស្តុក។
  • ការផ្តល់ជូននេះ អនុវត្តតែនៅ៖
    • សណ្ឋាគារ Hard Rock ក្នុង Pattaya ប្រទេសថៃ - កក់តាមរយៈ Hard Rock Hotel Pattaya
    • សណ្ឋាគារ Hard Rock ក្នុង Penang ប្រទេសម៉ាឡេស៊ី - កក់តាមរយៈ Hard Rock Hotel Penang
    • សណ្ឋាគារ និងរីសតដទៃទៀត ដូចជា៖ Concorde Hotels, The Boathouse Phuket, The Boathouse Pulau Tioman Casa de Rio, Gili Lankanfushi Maldives.
  • ការស្នាក់នៅយ៉ាងតិច 3យប់ជាប់គ្នា ដោយទាមទារបង់ប្រាក់2យប់ជាមុន ដើម្បីទទួលបានការស្នាក់នៅយប់ទី3 (មិនអាចប្តូរជាសាច់ប្រាក់វិញបានទេ)។
  • ការផ្តល់ជូននេះ មានសុពលភាពសម្រាប់ការកក់លើកដំបូងតែប៉ុណ្ណោះ ហើយមិនអាចអនុវត្តបានសម្រាប់ការកែប្រែការកក់ដែលមានស្រាប់នោះទេ។
  • ការផ្តល់ជូននេះ មិនអាចអនុវត្តចំពោះការកក់លក្ខណៈជាក្រុម ក្រុមហ៊ុន ក្រុមទេសចរ ភ្នាក់ងារទេសចរណ៍ កញ្ចប់ស្នាក់នៅ ការស្នាក់នៅដោយឥតគិតថ្លៃ ក្រុមហ៊ុនឧស្សាហកម្ម ការកក់បន្ត ឬកក់ដោយភាគីទីបី។
  • ធនាគារ ព្រីនស៍ និង ក្រុមហ៊ុនម៉ាស្ទ័រកាត សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬកែប្រែលក្ខខណ្ឌនានា ឬបញ្ចប់ការផ្តល់ជូនពិសេសនេះដោយមិនចាំបាច់ជូនដំណឹងជាមុន។

 

មិនទាន់មាន ប័ណ្ណម៉ាស្ទ័រកាតធនាគារ ព្រីនស៍ មែនទេ? ស្នើសុំឥឡូវនេះ ដើម្បីទទួលបានការផ្តល់ជូនជាច្រើន ដែលអ្នកនឹកស្មានមិនដល់!

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1800 20 8888 (ឥតគិតថ្លៃ)។

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត