ដើម្បីចូលរួមរក្សាពិធីបុណ្យប្រពៃណីខ្មែរបុណ្យភ្ជុំបិណ្ឌ ចែករំលែក ភាពកក់ក្តៅ និងផ្តល់ការរីករាយដល់បងប្អូនជនជាតិខ្មែរយើងកាលពីថ្ងៃទី២៩ និង៣០ខែកញ្ញា ឆ្នាំ២០១៨ រយៈពេល ពីរថ្ងៃ ធនាគារព្រីនស៍បានធ្វើការចែកកូននំអន្សមជ្រូកបែបខ្មែរតូចច្រលឹង គួរអោយស្រលាញ់ ចំនួនជាច្រើនក្នុងទីតាំង រោង ភាពយន្ត Major Cineplex by
Smart នៅឯផ្សារទំនើប អុីអនទាំង២ សាខា អុីអនម៉លទី១ និងអុីអនម៉ល
សែនសុខស៊ីធី ។
មិនត្រឹមតែបានទទួលនំអន្សមតូចៗ ដ៏គួរអោយស្រលាញ់ហើយ មានរសជាតិឆ្ងាញ់ជាប់មាត់តាមបែបខ្មែរទេ អតិថិជនដែលទៅ ធ្វើការទិញទំនិញ រឺគ្រាន់តែចូលធ្វើការលំហែក្នុងផ្សារទាំងអស់ដែលដើរកាត់ស្តង់ធនាគារព្រីនស៍ ក៏បានចូលធ្វើការ ថតរូប ជាមួយបុគ្គលិកនិងអ្នកតំនាងធនាគារព្រីនស៍ ដ៏មានភាព រស់រាយរាក់ទាក់ ប្រកបដោយស្នាមញញឹម និងមានរូបសម្រស់ស្រស់សោភា ក្នុងឈុតអាវប៉ាក់ពណ៌ស សំពត់ហូលផាមួង បែបព្រពៃណីខ្មែរយើងពិតៗផងដែរ។ ការចែករំលែកក្តីស្រលាញ់របស់ ធនាគារព្រីនស៍ បានញុាំងអោយបរិយាកាសនៃពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងឆ្នាំនេះរឹតតែមានភាពសប្បាយរីករាយថែមមួយកំរិតទៀត៕