×
English ខ្មែរ 中文
About Us    ▪ About Prince Bank    ▪ Vision, Mission & Core Values    ▪ CEO's Remark    ▪ Board of Directors    ▪ Management Team    ▪ Corporate Governance    ▪ License    ▪ Organisational Chart Priority Banking Mastercard & Visa card Promotion Deposits    ▪ Current Account    ▪ Prince Savings    ▪ Consumer Term Deposit    ▪ Corporate Term Deposit    ▪ Business Check Account    ▪ Business Plus Account Loans    ▪ Personal Loan    ▪ Housing Loan    ▪ Business Loan News Career Contact Us Locator e-Brochure Complaint
Back
Related Article Prince Bank's provide scholarship to Royal University of Phnom Penh and Institute of Technology for the academic years 2019-2020 Prince Bank Partners with Mastercard and Visa to Offer Debit and Credit Cards Prince Bank’s New and Enhanced Mobile Banking Features Await Customers Prince Bank Participates in the SME Co-Financing Scheme 2020 The 10th Anniversary of the Cambodian Young Entrepreneurs Association Prince Bank Management Offsite Meeting ធនាគារ ព្រីនស៍ វិនិយោគទំហំទឹកប្រាក់ប្រមាណជាង ១០លានដុល្លារ បន្ថែមទៅលើប្រព័ន្ធធនាគារដែលមានស្រាប់ NBC’s Fast Payment Service Is Available At Prince Bank Prince Bank has donated materials to Sihanoukville Referal Hospital Open any Prince Bank savings account and have a chance to win a 2D movie card (valid for 10 times) The 24th International Half Marathon in Angkor Wat A memorable event “Warrior Night” to officially annouce the rename of The 11th Annual RUPP Fundraising The MOU Signing Ceremony between Prince Bank and FASMEC Prince Bank sponsored a VIP Hall for the premiere of The Prey. Samdech Techo Volunteer Doctors Association (TYDA) Prince Bank Joins NBC’s Bakong Digital Platform Samdech Techo Voluntary Youth Doctor Association (T.Y.D.A) Voluntary Blood Donation Prince Bank Recognized with Multiple Employer Brand Awards The 5th Annual Soccer League Championship 2019 Prince Bank's Provide Scholarship to underprivileged students Prince Bank featured in Efma’s APAC Review 2019 publication Prince Bank and the CSX signed a Memorandum of Understanding (MOU) to offer a special package for CSX listed companies PRINCE BANK CO-HOSTS CAMBODIA’S FIRST DIGITAL BANKING FORUM WITH EUROPE’S EFMA Prince Bank Plc. renewed its sponsorship of the Visakha Football Club for 2020 to 2022 Prince Bank launch Priority Banking at Head Office Branch ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បើកយុទ្ធនាការបង្ហាញផលិតផលឥណទាន នៅក្នុងខេត្តបាត់ដំបង ពីថ្ងៃទី៧ ដល់ ទី​១០ ខែឧសភា យុទ្ធនាការ​ធំ​មួយ​ ប្រកាស​រក​មូលនិធិ​ជួយ​ព្យាបាល​គ្រូ​បង្វឹក​ឆ្កែ​ខ្មែរ ល្បី​ពេញ​ពិភពលោក ធនាគារ ព្រីនស៍ ចូលរួមឧបត្ថម្ភធំដល់កម្មវិធី “ សន្និបាត She ” ដើម្បីជម្រុញលើកកម្ពស់ក្នុងសង្គម កម្ពុជា Prince Bank received the Asia’s Top 100 Best Employer Brands Award 2019 Prince Bank is supporting two Cambodian medical students who will be completing their internships at Aicenne Hospital in Paris, France. SOUSDEI FRANCE 2019 Prince Bank donated books for the ព្រីនស៍​ ហ្វាយនែន​ ភីអិលស៊ី​ បើកសម្ពោធជាផ្លូវការនូវសាខាទី ៧ របស់ខ្លួនក្នុងខេត្តព្រះសីហនុ អបអរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ធនាគារ ព្រីនស៍ ផ្តល់ជូននូវនំអន្សមដោយឥតគិតថ្លៃ Cambodian Children's Literacy Event The "Share the Love via Football" Prince Bank Introduces Priority Banking Services ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ វត្តមានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី

ធនាគារ ព្រីនស៍ វិនិយោគទំហំទឹកប្រាក់ប្រមាណជាង ១០លានដុល្លារ បន្ថែមទៅលើប្រព័ន្ធធនាគារដែលមានស្រាប់

Posted Date: 2018-09-20

ជាមួយនឹងភាពជោគជ័យរបស់ ព្រីនស៍ ក្នុងការប្រែខ្លួន ទៅជាធនាគាពាណិជ្ជ និងការបោះជំហ៊ានដើម្បីសម្រេចនូវទស្សនៈវិស័យរបស់ខ្លួន គឺក្លាយជាស្ថាប័នហិរញ្ញវត្ថុជម្រើសទីមួយរបស់អតិថិជនជានិច្ចនោះ  ធនាគារ ព្រីនស៍ ម.ក បានធ្វើការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាចំនួន៦ក្នុងចំណោមក្រុមហ៊ុនចំនួន ១៨ មកពីទ្វីបអាស៊ី និងអឺរ៉ុប ដែលសុទ្ធសឹងជាក្រុមហ៊ុនលំដាប់ខ្ពស់ផ្នែកផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យាធនាគារ ដែលទំហំនៃការវិនិយោគនេះ មានទំហំទឹកប្រាក់ប្រមាណជាង ១០លានដុល្លារ បន្ថែមពីលើប្រព័ន្ធធនាគារដែលមានស្រាប់។ កម្មវិធីចុះកិច្ចសន្យានេះ បានរៀបចំឡើងនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra​ នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៨ នេះ។

លោក ហ៊ន់​ សុរចនា ប្រធាននាយកប្រតិបត្តិ នៃ ធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “ដោយមាននូវមូលដ្ឋានដើមទុនរឹងមាំ និងបានរៀបចំខ្លួនរួចជាស្រេច ដើម្បីឈានដល់គោលដៅក្លាយជាធនាគារពាណិជ្ជឈានមុខគេ និងផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុយ៉ាងសម្បូរបែបជាមួយនឹងភាពងាយស្រួលដល់គ្រប់អតិថិជនទាំងអស់ ជាពិសេសរួមចំណែកធ្វើទំនើបកម្មសេវាហិរញ្ញវត្ថុក្នុងយុគ្គសម័យថ្មីសម្រាប់ប្រជាពលរដ្ឋកម្ពុជានោះ ការវិនិយោគនេះគឺជាជំហានបន្តដែលធនាគារយើងខ្ញុំត្រូវធ្វើការបំពាក់បន្ថែមទៅលើប្រព័ន្ធប្រតិបត្តិការធនាគារដែលមានស្រាប់។ ហើយតាមរយៈការចុះ​កិច្ច​សន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យានៅក្នុងថ្ងៃនេះ គឺនឹងផ្តល់នូវបទពិសោធន៍ថ្មីក្នុងវិស័យធនាគារ តាមរយ:ប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលនឹងធ្វើឲ្យអតិថិជនរបស់យើងខ្ញុំមានភាពងាយស្រួល និងទទួលបាននូវបទពិសោធន៍ប្រើប្រាស់សេវាធនាគារបែបទំនើប”។

សម្រាប់ក្រុមហ៊ុនទាំង ៦ ដែលនឹងត្រូវចុះកិច្ចសន្យាផ្តល់នូវសេវាកម្មផ្នែកបច្ចេកវិទ្យាឲ្យ ធនាគារ​ ព្រីនស៍ នៅក្នុងកម្មវិធីនោះរួមមាន៖

ក្រុមហ៊ុន BPC Banking Technologies គឺជាក្រុមហ៊ុនផ្តល់នូវសេវាកម្មផ្នែកអភិវឌ្ឍន៍បន្ថែមទៅលើប្រព័ន្ធគ្រប់គ្រង់កាតធនាគារ ប្រព័ន្ធគ្រប់គ្រង់ការលួចបន្លំ និងមុខងារពាក់ព័ន្ធផ្សេងៗទៀត។

ក្រុមហ៊ុន Techurate គឺជាក្រុមហ៊ុនដែលនឹងផ្តល់នូវសេវាកម្មអភិវឌ្ឍមុខងារ Digital Banking  ការវិភាគទិន្នន័យ ការរៀបចំដំឡើងប្រព័ន្ធ Flexcube បន្ថែម។

ក្រុមហ៊ុន Deam Computer International Pte Ltd. ជាដៃគូក្នុងស្រុករបស់ក្រុមហ៊ុន Oracle ក្នុងការផ្តល់ជូនប្រព័ន្ធរក្សាទុក គ្រប់គ្រងទិន្នន័យ និង ប្រព័ន្ធធនាគារស្នូល  (Flexcube)។

ក្រុមហ៊ុន IDEALINK Consulting Ltd. ជាដៃគូក្នុងស្រុករបស់ក្រុមហ៊ុន TESS International និង DOW JONES ដែលធ្វើការអភិវឌ្ឍបន្ថែមលើបច្ចេកវិទ្យាត្រួតពិនិត្យប្រព័ន្ធប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

ក្រុមហ៊ុន iFinancial System Services Co., Ltd. នឹងផ្គត់ផ្គង់ម៉ាស៊ីនដាក់ប្រាក់និងដកប្រាក់ដោយស្វ័យប្រវត្តិនៅក្នុងម៉ាស៊ីនតែមួយម៉ាក NCR។

គួរបញ្ជាក់ផងដែរថា ធនាគារ ព្រីនស៍ បានចាប់ផ្តើមធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដែលមានឈ្មោះថា “ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយបានអភិវឌ្ឍខ្លួនទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណលេខ B 46 ផ្តល់ជូនដោយ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។  រហូតមកដល់ពេលនេះ ធនាគារ ព្រីនស៍ គឺជាធនាគាពាណិជ្ជ​ ដែលបានចុះបញ្ជីពាណិជ្ជកម្មលេខ 00014627 នៅ ក្រសួងពាណិជ្ជកម្ម។ ស្របទៅតាមកំណើនទំហំប្រតិបត្តិការរបស់ខ្លួន ធនាគារ ព្រីនស៍ បានធ្វើការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការទៅជាប្រព័ន្ធ Flexcube កាលពីដើមខែកក្កដាកន្លងទៅនេះ ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ផ្តល់ផលិតផលនិងសេវាកម្មធនាគារស្តង់ដាជូនអតិថិជន។

ភ្ជាប់ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាទាន់សម័យទាំងនោះ ធនាគារ ព្រីនស៍ ក៏បាននិងកំពុងពង្រីកបណ្តាញសាខារបស់ខ្លួនទៅក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានាផងដែរ។

Top