
កាលពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែឧសភា កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជម្រើសទីមួយរបស់អតិថិជន បានរៀបចំយុទ្ធនាការផ្សព្វផ្សាយផលិតផលអាទិភាពរបស់ខ្លួន សម្រាប់សាខាខេត្តបាត់ដំបង។
នៅក្នុងយុទ្ធនាការបង្ហាញពីផលិតផលដ៏មានសក្តានុពលនេះ ព្រីនន៍ ហ្វាយនែន ភីអិលស៊ី បានរៀបចំជាក្បួនដង្ហែរម៉ូតូរ៉ឺម៉កកង់បីតាមផ្លូវសាធារណៈ ព្រមទាំងការដាក់ស្តង់ផ្តល់ព័ត៌មានតាមផ្សារប្រជុំជន ដើម្បីផ្តល់ការប្រឹក្សាទូទៅអំពីការប្រើប្រាស់សេវាឥណទានរបស់គ្រឹះស្ថានជូនដល់ប្រជាពលរដ្ឋ។ ជាងនេះទៅទៀត នៅស្តង់ផ្តល់ព័ត៌មានរបស់ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ក៏មានកម្មវិធីកម្សាន្តសប្បាយៗ សម្រាប់សាធារណជនដើម្បីឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
ក្នុងអំឡុងរយៈពេលបួនថ្ងៃនៃយុទ្ធនាការផ្សព្វផ្សាយអំពីសេវាឥណទានដ៏ល្អបំផុតរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី យើងសង្កេតឃើញថា មានប្រជាពលរដ្ឋយ៉ាងច្រើនបានមកចូលរួមលេងហ្គេមជាមួយនឹងទឹកមុខរួសរាយ រាក់ទាក់ បង្ហាញពីការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ព្រមទាំងបានសាកសួរព័ត៌មាន និងបានឱ្យក្រុមការងារជួយពន្យល់ពួកគាត់ ដោយសារពួកគាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ជាក់ស្ដែង លោកស្រី មួយ គី ជាអាជីវករនៅផ្សារណាត់ លោកស្រីបានលើកឡើងថា លោកស្រីមានភាពសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលមានវត្តមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ ដែលចាប់ផ្តើមមកបើកអាជីវកម្មនៅក្នុងតំបន់ដែលលោកស្រីកំពុងរស់នៅព្រោះថាក្នុងនាមជាអាជីវករ លោកស្រីតែងតែចង់ធ្វើការពង្រីកអាជីវកម្ម ហើយបន្ទាប់ពីទទួលព័ត៌មានពីក្រុមការងាររបស់ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ចុះផ្សព្វផ្សាយនេះ លោកស្រីមានចំណាប់អារម្មណ៍យ៉ាងខ្លាំង។
ដោយឡែក ក៏មានប្រជាពលរដ្ឋយ៉ាងច្រើនបានចាប់អារម្មណ៍មកលើក្បួនដង្ហែរ៊ឺម៉កកង់បីរបស់ព្រីនស៍ ហ្វាយនែន ភីអិលស៊ី អំឡុងការធ្វើយុទ្ធនាការលើដងផ្លូវដែលអមដោយសម្លេងផ្សព្វផ្សាយពីសេវាឥណទានរបស់គ្រឹះស្ថានដូចជា “ឥណទានគេហដ្ឋាន ឥណទានអាជីវកម្ម និងឥណទានប្រើប្រាស់ផ្ទាល់ខ្លួន…” ដែលទាំងនេះជា ផលិតផលអាទិភាពរបស់គ្រឹះស្ថានផ្ដល់ជូនដល់អតិថិជនក្នុងខេត្តបាត់ដំបង។ ក្បួនដង្ហែដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីប្រជាពលរដ្ឋនេះ បានចាប់ផ្ដើមចេញដំណើរពីស្តង់ផ្តល់ព័ត៌មាននៅខាងមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី សាខាខេត្តបាត់ដំបងឆ្ពោះទៅកាន់ទីតាំងចំនួន ៤ រួមមាន៖ នៅផ្សារធំ, ផ្សារបឹងឈូក, ផ្សារថ្មី និងផ្សារសង្កែ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ត្រូវបានបង្កើតឡើងក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជា លើកកម្ពស់សុខមាលភាពសង្គមនៅកម្ពុជា តាមរយៈការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាមួយនឹងការជួយផ្ដល់ឥណទានបង្កើតមុខរបរ និងបំពេញតម្រូវការផ្សេងៗ។
ជាពិសេសជួយសហគ្រាសទាំងខ្នាតតូច និងធំ ឱ្យទទួលលបានជោគជ័យតាមរយៈឥណទានពង្រីកអាជីវកម្មជាមួយនឹងលក្ខខណ្ឌពិសេសៗដូចជា ការសងមានជម្រើសច្រើន និងរយៈពេលវែង ហើយអាចសងជួសពីស្ថាប័នដទៃ, អត្រាការប្រាក់សមរម្យ និង រហ័សទាន់ចិត្ត។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៥ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលបាន អាជ្ញាប័ណ្ណ លេខ ម.ហ-៥៨ ពី ធនាគារជាតិ នៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការផ្តល់សេវាកម្មឥណទានជូនអតិថិជន។ រហូតមកដល់ពេលនេះ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី មានសាខាចំនួន ៦ ដែលមានទីតាំងស្ថិតក្នុង ៤ខេត្ត-ក្រុង គឺភ្នំពេញ បាត់ដំបង សៀមរាប និងកំពង់ចាម។
សម្រាប់ទិសដៅបន្តបន្ទាប់នាឆ្នាំ២០១៨ នេះ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី នឹងធ្វើការពង្រីកសាខារបស់ខ្លួនទៅកាន់ខេត្ត-ក្រុង ដែលមានសក្តានុពលជាច្រើនទៀត ដើម្បីបំពេញតម្រូវការអតិថិជនស្របតាមទស្សនៈវិស័យរបស់គ្រឹះស្ថានដើម្បីក្លាយខ្លួនជាស្ថានប័ន ហិរញ្ញវត្ថុ ដែលជាជម្រើសទីមួយរបស់អតិថិជនជានិច្ច៕