ពានរង្វាន់ និងការទទួលស្គាល់

ពានរង្វាន់ឧត្តមភាពគ្រប់គ្រងអាស៊ី 2024

ពីស្ថាប័នអន្តរជាតិ Asian Business Review

ថ្មីៗនេះ ធនាគារ ព្រីនស៍ បានឈ្នះពានរង្វាន់ឧត្តមភាពគ្រប់គ្រងអាស៊ី2024 ពីស្ថាប័នអន្តរជាតិ Asian Business Review សម្រាប់គំនិតផ្តួចផ្តើមដ៏ឆ្នើមលើការចូលរួមបុគ្គលិក។ សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តដ៏មុតមាំ របស់ធនាគារ ក្នុងការបង្កើតបរិយាកាសការងារដែលគាំទ្រ និងសហការ ដែលផ្តល់តម្លៃដល់ការពេញចិត្ត និងការនៅបន្តការងាររបស់បុគ្គលិក។ ធនាគារបានបង្កើតវប្បធម៌ដែលផ្តល់អាទិភាពដល់ការធ្វើការងារជាក្រុម ការទទួលស្គាល់ និងការប្រាស្រ័យទាក់ទងគ្នា ដែលជាហេតុធ្វើឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងការចូលរួម និងការពេញចិត្តរបស់បុគ្គលិក។

គំនិតផ្តួចផ្តើមរបស់ធនាគារ ព្រីនស៍ ដើម្បីលើកទឹកចិត្តដល់អារម្មណ៍នៃភាពជាម្ចាស់ការ និងការងារជាក្រុមក្នុងចំណោមបុគ្គលិកនេះ គឺជាការឆ្លុះបញ្ចាំងពីការយល់ដឹងរបស់ធនាគារ ពីវប្បធម៌ការងារវិជ្ជមានដែលដើរតួយ៉ាងសំខាន់សម្រាប់បុគ្គលិកក្នុងការលើកទឹកចិត្ត ផលិតភាព និងការប្តេជ្ញាចិត្ត។ ការទទួលបានពានរង្វាន់នេះ បង្ហាញពីការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ក្នុងការលើកកម្ពស់វប្បធម៌ដែលបំផុសគំនិត និងផ្តល់សិទ្ធិដល់បុគ្គលិករបស់ខ្លួនឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។